Episodes

  • តើការសិក្សានៅតែសាលារៀនតែមួយមុខអាចគ្រប់គ្រាន់សម្រាប់ជីវិតដែរឬទេ? មិនត្រឹមតែមិនគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងខ្វះនូវជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតយើង។ មិនថាអ្នកនៅរៀន ឬក៏បញ្ចប់ការសិក្សាហើយក៏ដោយ អ្នកមិនគួរមើលរំលងនូវជំនាញទាំងនេះឡើយ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែការសម្រេចគោលដៅនោះគឺទៅតាមសកម្មភាពយើងនៅថ្ងៃនេះ។ ជាជាងគ្រាន់តែមានគោលដៅថាឆ្នាំនេះចង់ធ្វើអ្វីខ្លះ ឬចង់ក្លាយជាមនុស្សបែបណា ចូរបង្កើតជា "ការប្រជែង" (Challenge) មួយសម្រាប់ខ្លួនឯង ដែលផ្តោតទៅលើការសម្រេចសកម្មភាពប្រចាំថ្ងៃ។ ទៅតាមភាពញឹកញាប់នៃសកម្មភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងមានវឌ្ឍនភាពទៅមុខ ហើយជាពិសេសនឹងប្រែប្រួលជាមនុស្សម្នាក់មួយថ្មី។ ដើម្បីយល់បន្ថែម តោះចូលរួមស្តាប់ទាំងអស់គ្នា។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • Missing episodes?

    Click here to refresh the feed.

  • ក្នុងវគ្គមុនមួយ ខ្ញុំធ្លាប់បាននិយាយទាក់ទងពី "ការគិតច្រើនគឺដោយសារតែយើងមិនចេះគិត" ហើយវគ្គនេះនឹងបំភ្លឺបន្ថែមជាមួយនឹងវិធីវិទ្យាសាស្ត្រជាក់លាក់ដែលខ្ញុំប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ។ ទាំងនោះរួមមានទស្សនវិជ្ជា សិល្បៈ និងការកត់ត្រា។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីវិធីកសាងការគិតត្រិះរិះដ៏ល្អសម្រាប់ជីវិតប្រចាំថ្ងៃ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ និងជាពិសេសលទ្ធផលជាក់ស្តែងសម្រាប់ជីវិត យើងត្រូវតែរៀនថែមពីរជំហានទៀត ដោយចេះវែកញែកថាមេរៀនណាសំខាន់ បំភ្លេចមេរៀនដែលមិនសំខាន់ និងថែមថយជាមួយនឹងគំនិតចេញពីការគិតរបស់ខ្លួនផ្ទាល់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយកពីវិធីនៃការលូតលាស់សម្រាប់ជីវិត។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ការមិនឆ្លើយ "ទេ" នឹងអ្នកដទៃជាការឆ្លើយ "ទេ" នឹងខ្លួនឯង។ បើយើងមិនចេះបដិសេធនឹងសំណើដែលខុសពីចិត្ត យើងនឹងត្រូវបង្ខំចិត្តធ្វើទាំងនោះឡើង។ សេចក្តីសុខយើងនឹងមិនអាចក្លាយជារបស់យើង ប្រសិនបើយើងមិនឱ្យតម្លៃលើពេលវេលាយើង។

    ការដែលយើងចេះឆ្លើយ "ទេ" កាន់តែច្រើន យើងនឹងសល់ពេលកាន់តែច្រើនសម្រាប់កិច្ចការដែលយើងគិតថាសំខាន់ សកម្មភាពដែលយើងចូលចិត្ត និងក្រុមមនុស្សដែលស្រលាញ់់។ រៀនកំណត់កាលវិភាគខ្លួនទៅតាមជីវិតមួយដែលខ្លួនចង់មាន ជាជាងរស់ទៅតាមកាលវិភាគនៃជីវិតអ្នកដទៃ។ តោះ រៀនរស់ទាំងអស់គ្នា សម្រាប់បង្កើតភាពក្លាហានក្នុងការឆ្លើយ "ទេ!"។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • អាយុមិនធ្វើឱ្យមនុស្សម្នាក់ចាស់ទុំឡើយ ប៉ុន្តែជាការដឹងក្តីវិញនោះទេ។ ការដឹងក្តីនេះតម្រូវឱ្យយើងដឹងនិងជាពិសេសទទួលស្តាល់ពីទំនួលខុសត្រូវនៃជីវិតខ្លួនឯង។ មិនថាយើងទុកចិត្តមនុស្សម្នាក់ប៉ុន្មានក៏ដោយ យើងមិនអាចឱ្យគាត់សម្រេចចិត្តលើសេចក្តីសុខនៃជីវិតយើងឡើយ។

    ទំនួលខុសត្រូវផ្តល់នូវអំណាចសម្រាប់គ្រប់គ្រងជីវិតយើង។ ការគេចវេះទំនួលខុសត្រូវនឹងធ្វើឱ្យជីវិតយើងមានភាពពិបាកជាច្រើន។ ជាជាងចៀសវាង យើងត្រូវប្រឈមមុខនឹងតួនាទីនិងភារៈកិច្ចរបស់ខ្លួន។ តោះស្តាប់ទាំងអស់គ្នាសម្រាប់ការយល់បន្ថែមពីទំនួលខុសត្រូវយើងទៅលើជម្រើស អំពើ ពាក្យសម្តី និងស្ថានភាពជីវិតយើង។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • មិនថាគោលដៅយើងជាអ្វី ការរៀនរស់ជាចម្លើយ។ គម្លាតរវាងយើងជាមួយនឹងគោលដៅយើងជាសមត្ថភាពរបស់យើងនោះហើយ។ កាលដែលយើងចង់កែប្រែជីវិតយើង យើងក៏ត្រូវកែប្រែខ្លួនយើងដូចគ្នាដែរ។

    ចៀសជាងគ្រាន់តែខំ ប៉ុន្តែខំឱ្យបានប្រសើរជាងមុន ដោយលូតលាស់ក្លាយជាមនុស្សម្នាក់ដែលពូកែ។ ពេលដែលយើងពូកែជាងមុន យើងក៏មានឥទ្ធិពលខ្លាំងជាមុនទៅលើស្ថានភាពជីវិត និងរាល់អ្វីដែលយើងចង់សម្រេច។ ដោយហេតុនោះ រាល់វេលានៃការខំនឹងផ្តល់នូវផលកាន់តែធំ។ តោះស្តាប់វគ្គនេះទាំងអស់គ្នា សម្រាប់ការយកការរៀនរស់ជាវិធីធ្វើដំណើរសម្រាប់ជីវិតយើង។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • គ្មានអ្វីថ្មីសម្រាប់ឆ្នាំថ្មីនោះទេ ប្រសិនបើយើងរក្សាខ្លួនជាមនុស្សដដែល។ បើយើងចង់បានលទ្ធផលមួយថ្មី យើងក៏ត្រូវកែប្រែខ្លួនយើងជាថ្មីដូចនោះដែរ។ ការចូលមកឆ្នាំថ្មីជាមួយនឹងផ្នត់គំនិតចាស់ (ជាពិសេសផ្នត់គំនិតដែលមិនកើតការ) នឹងកំណត់ការលូតលាស់ និងការសម្រេចគោលដៅយើងនៅខាងមុខ។

    ការចាប់ផ្តើមជាថ្មីតម្រូវឱ្យយើងជម្រះនូវគំនិតចាស់ៗ ដែលលែងមានប្រយោជន៌សម្រាប់ជីវិតយើង។ ពេលដែលយើងចាប់ផ្តើមពីចំណុចសូន្យម្តងទៀត យើងនឹងស្វាគមន៌នូវការលូតលាស់ និងឱកាសជាច្រើន ដែលយើងមិនធ្លាប់មានពីមុន។ នៅពេលនោះ យើងនឹងអាចក្លាយជាមនុស្សម្នាក់មួយថ្មី ជាមួយនឹងលទ្ធផលថ្មី សម្រាប់ឆ្នាំថ្មីនេះដែរ។

    តោះ ចូលរួមស្តាប់ទាំងអស់គ្នាក្នុងវគ្គទីមួយនៃឆ្នាំ ២០២៤ នេះជាមួយនឹងរៀនរស់ផតខាស់។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • វគ្គនេះជាវគ្គចុងក្រោយនៃរៀនរស់ផតខាស់សម្រាប់ឆ្នាំ ២០២៣ នេះ។ មុននឹងចូលទៅដល់ឆ្នាំថ្មី យើងគួរតែរំលឹកនូវអ្វីដែលបានកើតឡើងនៅឆ្នាំនេះសិន។

    តើព្រឹត្តិការណ៍ណាខ្លះដែលយើងជួបប្រទះ? តើឧបសគ្គណាខ្លះដែលយើងបានឆ្លងផុត? តើមេរៀនអ្វីខ្លះដែលយើងទទួលបានពីជីវិត? តើនរណាខ្លះបានជួយយើងក្នុងគ្រាពិបាក? ហើយនរណាខ្លះទៀតដែលយើងបានជួយក្នុងឆ្នាំនេះ?

    ការរំលឹក និងជាពិសេសសួរខ្លួនឯងឱ្យបានគ្រប់ជ្រុងជ្រោយ នឹងធ្វើឱ្យយើងឃើញនូវជីវិតយើងបានទូលំទូលាយជាមុន។ ពេលខ្លះ ដោយសារមានរឿងមិនល្អមួយចំនួនបានកើតឡើង យើងក៏គិតថាអ្វីគ្រប់យ៉ាងមិនល្អ រួមទាំងមើលរំលងនូវកុសលផលបុណ្យដែលយើងមានក្នុងឆ្នាំនេះ។ ដោយហេតុនោះ យើងចូលឆ្នាំថ្មីជាមួយនឹងកំហឹង ទុក្ខសោក និងការបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលមិនមែនជាការចាប់ផ្តើមមួយដ៏ល្អឡើយ។

    មុននឹងចូលឆ្នាំថ្មី ចូរឈប់បន្តិច ដោយឱ្យពេលមកខ្លួនឯងរំលឹកពីបទពិសោធន៍នៃជីវិតក្នុងឆ្នាំ ២០២៣ នេះ។ ដោយបែបនោះ យើងអាចបិទទំព័រឆ្នាំនេះជាមួយនឹងស្នាមញញឹមនិងអារម្មណ៍សប្បាយចិត្ត ដែលនឹងជាធនធានដ៏ល្អសម្រាប់ជំហានទី ១‌ យើងក្នុងឆ្នាម ២០២៤ ខាងមុខនេះ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ជាធម្មតា យើងតែងតែឮពីបញ្ហានៃការគិតច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនយើងផ្ទាល់ថែមទាំងខំប្រឹងស្វែងរកវិធីដើម្បីឱ្យឈប់គិតច្រើនផងដែរ។ ដំណឹងមិនល្អមួយនោះគឺ យើងមិនអាចបញ្ឈប់ខ្លួនឱ្យគិត ឬអាចកំណត់នូវចំនួនការគិតយើងបានឡើយ។ ផ្ទុយទៅវិញ ដំណឹងល្អមួយនោះគឺ ការគិតច្រើនជារឿងប្រក្រតីនោះ។

    ការដែលយើងនៅគិត បង្ហាញថាខួរក្បាលយើងនៅដើរ និងសតិយើងនៅមាន។ បញ្ហាមិនមែនជាចំនួននៃការគិត ប៉ុន្តែគោលដៅនៃការគិតវិញនោះទេ។ យើងក្លាយជាជនរងគ្រោះនៃការគិតច្រើនរបស់យើង ដោយសារតែយើងមិនចេះវិធីគិត។

    កាលណាដែលយើងរៀនគិតបានល្អ ការគិតច្រើនវិញនោះទេដែលនឹងជួយធ្វើឱ្យជីវិតយើងកាន់តែប្រសើរ។ ជាជាង​បន្ទោសការគិតច្រើន ចាប់ផ្តើមមើលទៅលើសមត្ថភាពនៃការគិតរបស់យើងវិញ។ ដើម្បីយល់បន្ថែម តោះស្តាប់ទាំងអស់គ្នា។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • បច្ចេកវិទ្យាកាន់តែទៅមុខ ទូរស័ព្ទយើងកាន់តែទំនើប។ បើយើងមើលទៅ ទូរស័ព្ទដៃដែលយើងជាច្រើនកំពុងប្រើនេះ មានល្បឿនលឿនជាងកុំព្យូទ័រកាលពីពីរបីទសវត្សរ៍មុនទៅទៀត។ របស់ក្នុងដៃមួយនេះអាចក្លាយជាម៉ាសុីនសម្រាប់សម្រេចការងារជាច្រើន ហើយក៏អាចជាម៉ាស៊ីនសម្រាប់ការកំសាន្តដ៏គ្មានឈប់ឈរផងដែរ។

    កាន់តែពិបាកនោះ យើងក៏អាចចុចលេងដោយមិនដឹងខ្លួនផងដែរ ដោយសារសកម្មភាពនេះបានក្លាយជាទម្លាប់បាត់ហើយ។ ទៅតាម Notification ដែលមិនចេះចប់ ការផ្តោតអារម្មណ៌យើងកាន់តែខ្លីទៅៗ ដែលជាកត្តាដែលយើងមានភាពពិបានក្នុងការសម្រេចកិច្ចការរបស់យើង។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាបការទាញយកការផ្តោតអារម្មណ៍របស់យើងមកវិញ និងចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដោយត្រឹមត្រូវ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ការដែលយេីងរៀនតែអ្វីដែលមនុស្សរាល់គ្នារៀន យេីងនឹងចេះតែអ្វីដែលមនុស្សរាល់គ្នាចេះ។ ដោយហេតុនេះ យេីងនឹងមិនមានចំណុចពិសេសអ្វីមួយឡេីយ។ តម្លៃដែលយេីងអាចឱ្យទៅសង្គម និងការងារយេីងក៏មិនមានច្រេីន ព្រោះយេីងគ្រាន់តែអាចធ្វេីបាននូវអ្វីមួយដែលមានមនុស្សជាច្រេីនអាចធ្វេីបាន។ ដេីម្បីកសាងចំណុចពិសេស និងសមត្ថភាពដ៏មានតម្លៃមួយ យេីងត្រូវតែដាក់ចិត្តរៀនឱ្យបានលេីសពីអ្នកដទៃ និងជាពិសេសលេីចំណេះនិងជំនាញដែលមនុស្សជាច្រេីនបានមេីលរំលង។ តោះ ចូលរួមជាមួយខ្ញុំក្នុងវគ្គនេះនៃរៀនរស់ផតខាស់ សម្រាប់ការកសាងតម្លៃខ្លួនដ៏ពិសេសមួយ ដោយដាក់ចិត្តរៀនលេីសពីមនុស្សជុំវិញ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • នៅក្នុងវគ្គនេះ យើងទៅស្វែងយល់លើសពីអ្វីដែលយេីងធ្លាប់យល់ពី "ចំណេះដឹង"។ ចំណេះដឹងគឺមែនគ្រាន់តែជាការដឹងទេ តែក៏ជាការចេះពិតមែន។ យេីងអាចដឹងអ្វីមួយ តែគ្មានសមត្ថភាពធ្វេីវាពិតមែន។ បេីយេីងចង់ចេះអ្វីមួយពិតមែន យេីងត្រូវរៀនឱ្យសុីជម្រៅ។ ដោយបែងចែកចំណេះដឹងជា ៥ កំរិត យេីងអាចយកវាមកវិភាគនូវអ្វីដែលយេីងកំពុងរៀនបាន ដេីម្បីយល់ដឹងពីសមត្ថភាពរបស់យេីង និងជាពិសេសអ្វីដែលយេីងគួរធ្វេីបន្ទាប់ដេីម្បីលូតលាស់ទៅមុខមួយកំរិតបន្ថែមទៀត។ តោះចូលរួមស្តាប់ទាំងអស់គ្នា ជាមួយនឹងការយល់ដឹងថ្មីទាក់ទងពីចំណេះដឹង និងរបៀបកសាងវាឱ្យបានរឹងមាំ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ក្នុងវគ្គនេះ ខ្ញុំសង្កត់ធ្ងន់លើសារៈសំខាន់នៃការឱ្យតម្លៃពេលវេលារបស់យេីង ដែលមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត។ ទៅតាមការស្តាប់ អ្នកនឹងយល់ថាហេតុអ្វីយេីងគួរតែតាមដាននិងកត់ត្រាការចំណាយពេលវេលារបស់យេីង និងជាពិសេសមានគ្រោងច្បាស់លាស់ថាយេីងចង់ចំណាយពេលវេលាបែបណាសម្រាប់ពេលខាងមុខ។ តោះ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីគោលគំនិតដ៏មានតម្លៃមួយនេះទាក់ទងពីការគ្រប់គ្រងពេលវេលា និងរបៀបដែលវាអាចកែប្រែជីវិតប្រចាំថ្ងៃរបស់យេីង។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីវិទ្យាសាស្ត្រនៃការផ្លាស់ប្តូរទម្លាប់ និងតួនាទីដ៏សំខាន់នៃបរិវេណជុំវិញខ្លួនយើងក្នុងការកសាងទម្លាប់ល្អមួយបានយូរអង្វែង។ យេីងនឹងយល់ពីយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីបង្កើតបរិវេណមួយដែលលើកស្ទួយទម្លាប់ដែលយេីងចង់មាន ដែលនឹងជួយយេីងធ្វេីវាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំង។ មិនថាអ្នកចង់មានការផ្តោតអារម្មណ៍ល្អជាងមុន ធ្វេីឱ្យសុខភាពខ្លួនប្រសេីរ ឬលូតលាស់ផ្នែកផ្សេងៗក្នុងជីវិតក៏ដោយ ការចេះកសាងទម្លាប់តាមរយៈការផ្លាស់ប្តូរបរិវេណជុំវិញរបស់អ្នកគឺជាវិធីសាស្រ្តមួយដែលអ្នកនឹងមិនចង់មេីលរំលងឡេីង។ តោះឥឡូវនេះ ចូលរួមស្តាប់ទាំងអស់គ្នា ហើយផ្លាស់ប្តូរជីវិតរបស់យេីង មួយដងមួយទម្លាប់។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • នៅក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកដំណេីរផ្ទាល់ខ្លួនមួយក្នុងការផ្តាច់គ្រឿងស្រវឹងមួយរយៈធំ និង មេរៀនជីវិតដែលខ្ញុំយល់ពីវា។ ទៅតាមការធំធាត់ យេីងអាចរងសំពាធខ្លះក្នុងការហូបគ្រឿងស្រវឹង ជាការជួបជុំគ្នា ការសប្បាយ ឬ ការសហការការងារជាដេីម ដែលអាចជំរុញយេីងទោះបីជាចិត្តយេីងមិនចង់។ ការឆ្លេីយថា "ទេ" ក្លាយជាពាក្យមួយដែលពិបាកនិយាយមែនទែន។ ហេីយសម្រាប់យេីងមួយចំនួនទៀត សុរាក៏ក្លាយជាអ្វីមួយដែលយេីងមិនអាចរស់បាន បេីគ្មានវា។

    ការចែករំលែកនេះនឹងបង្ហាញនូវការផ្លាស់ប្តូរមួយដែលខ្ញុំមានដោយការដកខ្លួនចេញពីសុរាបានមួយឆ្នាំ។ ផ្ទុយពីអ្វីដែលខ្ញុំធ្លាប់យល់ពីមុន ខ្ញុំបានយល់ដឹងថាភាពរីករាយ ការសហការ និង មិត្តភាពរបស់ខ្ញុំមិនអាស្រ័យលេីគ្រឿងស្រវឹងឡេីយ។ មិនត្រឹមតែប៉ុណ្ណោះ វាផ្តល់នូវសុខភាពល្អជាងមុន ការភ្ជាប់ទំនាក់ទំនងខ្លួនឯងកាន់តែស៊ីជម្រៅ និងទំនាក់ទំនងដែលមាំ។ តោះ ស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីការរស់នៅមួយដែលមិនមានសុរាជាតម្រូវការ ដេីម្បីរស់ជីវិតមួយដែលកាន់តែល្អ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់​។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។

    ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ យេីងនឹងទាមទារពីខ្លួនឯងកាន់តែខ្លាំងក្នុងការចេះវាអោយឆ្អិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិកម្មនិងចំណាប់អារម្មណ៍របស់អ្នកស្តាប់ឬអ្នកអានរបស់យេីងនឹងបង្ហាញពីចំណុចខ្វះខាតដែលយេីងអាចសិក្សាបន្ថែមផងដែរ ដែលវាជាមេរៀនមួយដែលយេីងនឹងមិនអាចទទួលបាន បេីយេីងមិនបញ្ចេញវាចេញមកក្រៅទេ។ ដូចដែលមានអ្នកនិពន្ធម្នាក់បានលេីកឡេីងថា "បេីយេីងចង់ពូកែលេីអ្វីមួយ យេីងត្រូវបង្រៀនវា។" ដូចនេះ ស្តាប់និងយល់ដឹងបន្ថែមទាំងអស់គ្នា ដេីម្បីយល់ពីការបង្កេីនចំណេះខ្លួនដោយការចែករំលែកវាទៅមនុស្សជុំវិញ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បី​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០ ឆ្នាំនៅឡេីយ។ យេីងនឹងយល់ពីវិធីបង្វែរធនធានរបស់យេីងទៅផ្លូវមួយដែលល្អ ទៅតាមការដកស្រង់នូវបទពិសោធន៍និងការរៀនសូត្រនូវជំនាញថ្មីៗ ដែលវានឹងជួយបង្កេីនតម្លៃនៃខ្លួនយេីងបានកាន់តែប្រសេីរ។

    តាមរយៈការចេះវិនិយោគលេីខ្លួនឯងនេះ យេីងនឹងឃេីញនូវកំណេីននៃសមត្ថភាពខ្លួន ដែលនឹងផ្តល់ជាផលដ៏ធំសម្រាប់អនាគតរបស់យេីង។ ចាំថា ជីវិតគឺជាដំណេីរដ៏វែង។ កុំធ្វេីអោយដំណេីរខ្លួនជាប់គាំង ដោយសារតែសម្ភារៈដែលខ្លួនមិនត្រូវការពិតមែន។ តោះ ស្តាប់ទាំងអស់គ្នា ដេីម្បីយល់បន្ថែមពីមេរៀននេះ។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • តោះស្វែងយល់ទាំងអស់គ្នាទាក់ទងពីអាថ៌កំបាំងនៃការបង្កើនការចងចាំរបស់យេីង។ ចូលរួមជាមួយនឹងរៀនរស់ផតខាស់ក្នុងវគ្គនេះសម្រាប់ការរៀនពីយុទ្ធសាស្ត្រ ៥ ដែលយេីងអាចយកមកប្រេី ដេីម្បីធ្វេីអោយការចងចាំយេីងកាន់តែប្រសេីរសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដោយមិនអាស្រ័យទៅតាមការខំចាំដោយទន្ទេញ យេីងនឹងដឹងពីវិធីក្នុងការបង្កេីតការចងចាំមួយដ៏ច្បាស់នៃអ្វីៗដែលកេីតឡេីងក្នុងជីវិតយេីង និង ធ្វើអោយជីវិតរបស់យេីងកាន់តែសំបូរនូវអនុស្សាវរីយ៍ល្អៗសម្រាប់នឹករលឹក។

    ជាជាងយល់ថាការចងចាំរបស់យេីងអាស្រ័យតែទៅតាមធម្មជាតិ វគ្គនេះនឹងបង្ហាញថាការចងចាំគឺជាជំនាញមួយដែលយេីងទាំងអស់គ្នាអាចបណ្តុះបណ្តាលបាន ដោយសង្កត់ធ្ងន់លើវិធីសាស្រ្តត្រឹមត្រូវចំពោះការអភិវឌ្ឍន៍របស់វា។ យុទ្ធសាស្ត្រទាំងនេះនឹងមិនត្រឹមតែកាត់បន្ថយការភ្លេចភ្លាំងនៃព័ត៌មានសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពរីករាយរបស់យេីងដោយចេះរស់នៅឡេីងវិញនូវបទពិសោធន៍ចាស់ៗនៃជីវិតដែលយេីងចូលចិត្ត។ ការចងចាំយេីងហាក់បីដូចជាឧបករណ៍មួយដែលអាចបត់បែនបានទៅតាមការហ្វឹកហាត់របស់យេីង ដែលវារួចរាល់ជានិច្ចសម្រាប់យេីងក្នុងការសំលៀងវា។

    តោះ ចាប់ផ្តើមដំណើរនៃការកសាងការចងចាំមួយដ៏ពូកែ និងបង្កេីតជីវិតមួយដែលពោរពេញទៅដោយអនុស្សាវរីយ៍ដែលផ្តល់នូវស្នាមញញឹមមកយេីង។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly

  • ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ?

    ដោយការគិតពីសេរីភាពនេះ យើងនឹងចាប់ផ្តេីមមេីលឃេីញខ្សែច្រវ៉ាក់រុំជាប់ខ្លួនយេីង ដែលយេីងមិនអាចមេីលឃេីញនឹងភ្នែកយេីងផ្ទាល់។ យេីងនឹងស្វែងយល់ពីឥទ្ធិពលនៃរបៀបរស់នៅនៃសម័យយេីងសព្វថ្ងៃ​នេះដែលយេីងបានទទួលរង ដោយទៅតាមទូរស័ព្ទដៃ សម្ភារៈនិយម និងការញៀនផ្សេងៗ ដែលធ្វើឲ្យយើងក្លាយជាទាសករដោយមិនដឹងខ្លួន។

    តាមរយៈការរំដោះខ្លួនចេញពីខ្សែច្រវ៉ាក់ទាំងនោះ យើងរកឃើញឯករាជ្យភាពនៃខ្លួនយេីង និងជាពិសេសថាមពលក្នុងការគ្រប់គ្រងជីវិតយេីង។ តោះ ចូលរួមគិតទាំងអស់គ្នាអំពីសេរីភាពពិតក្នុងជីវិត និងចាប់ផ្តេីងបំបែកខ្សែច្រវ៉ាក់ដែលរារាំងយេីងក្នុងការធ្វេីខ្លួនយេីងជាមនុស្សម្នាក់ដែលយេីងចង់ក្លាយជាពិតមែន។

    ---

    ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos

    គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly